ការជួបពិនិត្យសុខភាពទូទៅសម្រាប់អ្នកដែលមានអាយុលើសពី 65 ឆ្នាំ៖ ការណែនាំអំពីការថែទាំ

Well Visit, Over 65: Care Instructions

ការពិនិត្យជំងឺទូទៅអាចជួយអ្នកឱ្យមានសុខភាពល្អ។ គ្រូពេទ្យរបស់អ្នកបានពិនិត្យសុខភាពទូទៅរបស់អ្នក ហើយប្រហែលជាបានណែនាំវិធីសាស្ត្រដើម្បីថែទាំខ្លួនអ្នកឲ្យបានល្អ។ គ្រូពេទ្យរបស់អ្នកក៏អាចណែនាំការធ្វើតេស្តផងដែរ។ អ្នកអាចជួយបង្ការជំងឺបានតាមរៈការបរិភោគអាហារដែលធ្វើឱ្យមានសុខភាពល្អ ការគេងបានគ្រប់គ្រាន់ ការចាក់ថ្នាំបង្ការរោគ ការធ្វើលំហាត់ប្រាណទៀងទាត់ និងជំហានផ្សេងទៀត។

../images/9d1db3232b34bde364f129c203d7afc0.jpg

ធ្វើតេស្តដែលអ្នក និងវេជ្ជបណ្ឌិតរបស់អ្នកសម្រេចចិត្ត។ អាស្រ័យទៅលើអាយុ និងហានិភ័យរបស់អ្នក ឧទាហរណ៍ អាចនឹងរួមបញ្ចូលនូវការធ្វើតេស្ដត្រចៀក ក៏ដូចជា ការពិនិត្យមហារីកពោះវៀនធំ សុដន់ និងសួត។ ការពិនិត្យជួយស្វែងរកជំងឺមុនពេលរោគសញ្ញាណាមួយកើតឡើង។

../images/d6ff5157471dc55346d41ae9fd022906.jpg

ញ៉ាំអាហារដែលធ្វើឱ្យមានសុខភាពល្អ។ ជ្រើសរើសញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីនគ្មានជាតិខ្លាញ់ និងអាហារទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ កំណត់បរិមាណខ្លាញ់ឆ្អែត និងកាត់បន្ថយជាតិប្រៃ។

../images/bdc2b05a72443ec6ef457bea0f26f323.jpg

កាត់បន្ថយគ្រឿងស្រវឹង។ បុរសមិនគួរពិសារគ្រឿងស្រវឹងច្រើនជាង 2 កែវក្នុងមួយថ្ងៃឡើយ។ ស្ត្រីមិនគួរពិសារគ្រឿងស្រវឹងច្រើនជាង 1 កែវ។ សម្រាប់មនុស្សមូយចំនួន ការមិនពិសារគ្រឿងស្រវឹង គឺជាជម្រើសដ៏ល្អបំផុត។

../images/6431c6e5533d043d22ef216a58e304c8.jpg

លំហាត់ប្រាណ។ វាអាចជួយបង្ការការដួលបាន។ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 30 នាទីឱ្យបានច្រើនថ្ងៃបំផុតក្នុងមួយសប្តាហ៍។ ការដើរ ហាត់យ៉ូហ្កា និងថៃជី អាចជាជម្រើសល្អ។

../images/6090eeb98272857b8d19c610b8e3af28.jpg

សម្រេចបានទម្ងន់ និងបន្តរក្សាទម្ងន់ដែលមានសុខភាពល្អ។ ការធ្វើបែបនេះនឹងកាត់បន្ថយហានិភ័យសម្រាប់បញ្ហាសុខភាពណាមួយ។

../images/1dc9025d0b951f0b863fd885975456e1.jpg

ថែទាំសុខភាពផ្លូវចិត្តរបស់អ្នក។ ព្យាយាមរក្សាទំនាក់ទំនងជាមួយមិត្តភក្ដិ គ្រួសារ និងសហគមន៍ និងស្វែងរកវិធីគ្រប់គ្រងភាពតានតឹង។

../images/8acb377ff5ae293f39645e5727872551.jpg

ប្រសិនបើអ្នកកំពុងមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹម ចូរនិយាយជាមួយនរណាម្នាក់។ អ្នកប្រឹក្សាយោបល់អាចជួយបាន។ ប្រសិនបើអ្នកមិនមានអ្នកប្រឹក្សាយោបល់ទេនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។

../images/f345c39e6719fac95d2d73b9f9b8779c.jpg

សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកគិតថាអ្នកប្រហែលជាមានបញ្ហាជាមួយនឹងការសេពគ្រឿងស្រវឹង ឬគ្រឿងញៀន ។ ការពិគ្រោះនេះរួមបញ្ចូលទាំងថ្នាំមានវេជ្ជបញ្ជា និងថ្នាំខុសច្បាប់។

../images/9ee249ed7a301f1c23968c5e129c607e.jpg

ជៀសវាងថ្នាំជក់ និងនីកូទីន៖ ហាមជក់បារី ជក់វេប ឬទំពារ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការផ្តាច់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។

../images/abb83e19a8d775c3978dad12fc08ebb7.jpg

អនុវត្តការរួមភេទដែលមានសុវត្ថិភាពជាងមុន។ ការធ្វើតេស្ដ ការប្រើប្រាស់ស្រោមអនាម័យ ឬរបាំងធ្មេញ និងការកំណត់ចំនួនដៃគូរួមភេទ អាចជួយបង្ការជំងឺកាមរោគបាន។

../images/9be02594a7f6e2c7994ade0ae754c1ff.jpg

បង្កើតការណែនាំជាមុន។ នេះជាវិធីស្របច្បាប់មួយដើម្បីប្រាប់គ្រួសារ និងវេជ្ជបណ្ឌិតរបស់អ្នកពីអ្វីដែលអ្នកចង់ឱ្យកើតឡើងនៅចុងបញ្ចប់នៃជីវិតរបស់អ្នក ឬនៅពេលដែលអ្នកមិនអាចនិយាយដោយខ្លួនឯងបាន។

../images/fc644a86b3b947c0de5091f8265b479c.jpg

បង្ការបញ្ហាដែលអ្នកអាចធ្វើបាន។ ការពារស្បែករបស់អ្នកពីការត្រូវពន្លឺថ្ងៃច្រើនពេក លាងសម្អាតដៃរបស់អ្នក ដុសធ្មេញរបស់អ្នកពីរដងក្នុងមួយថ្ងៃ និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅក្នុងរថយន្ត។

បច្ចុប្បន្នជា: 4 តុលា 2023

កំណែមាតិកា: 14.0

ការណែនាំអំពីការថែទាំដែលត្រូវបានកែសម្រួលក្រោមអាជ្ញាប័ណ្ណដោយ អ្នកជំនាញថែទាំសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានសំណួរអំពីស្ថានភាពសុខភាព ឬការណែនាំនេះ សូមសួរអ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច។ Healthwise, Incorporated បដិសេធការធានា ឬការទទួលខុសត្រូវណាមួយសម្រាប់ការប្រើប្រាស់ព័ត៌មាននេះរបស់អ្នក។

© 2006-2025 Healthwise, Incorporated.